បាយឆាគឺជាអាហារទូទៅងាយធ្វើ ងាយញ៉ាំ! ដូច្នេះ បើមានពេល កុំភ្លេចឆាញ៉ាំខ្លួនឯង! តោះ! មកសាកឆាបាយសាច់ក្រកពិសេសទាំងអស់គ្នា!
គ្រឿងផ្សំ៖
ប្រេងឆា, ពងទា ២ គ្រាប់ (វាយបំបែក), ខ្ញីចិញ្ច្រាំ ១ ស្លាបព្រាបាយ, ខ្ទឹមសចិញ្ច្រាំ ១ ស្លាបព្រាបាយ, ការ៉ុតកាត់ជាដុំតូចៗ ១ មើម, សាច់ក្រក ២ ដុំ ចិតជាចំណិតៗ, ស្លឹកខ្ទឹម ហាន់ជាចំណិតៗ, បាយឆ្អិន, ទឹកស៊ីអ៊ីង ១/៤ ពែង, ទឹកខ្មេះអង្ករ ១ ស្លាបព្រាបាយ
វិធីចម្អិន៖
- ដាក់ខ្ទះ ចាក់ប្រេងចូលបន្តិច ហើយចៀនពងទាឱ្យឆ្អិន រួចដួសដាក់ចាន
- ចាក់ប្រេងចូលបន្តិច រួចឆាខ្ញី ខ្ទឹមស និងការ៉ុតប្រហែល ២ នាទី រួចដាក់សាច់ក្រកហាន់ និងស្លឹកខ្ទឹមហាន់ពាក់កណ្ដាលចូល ឆាប្រហែល ១ នាទីទៀត
- ចាក់បាយស ទឹកស៊ីអ៊ីវ និងទឹកខ្មេះអង្ករចូលដោយឆាជាមួយនឹងពងទាដែលនៅសល់ប្រហែល ២ នាទី
- ដួសបាយដាក់ពីលើពងទាដែលបានចៀនរួច ហើយរោយស្លឹកខ្ទឹមដែលនៅសល់ពីលើជាការស្រេច៕
No comments:
Post a Comment