Sunday, April 20, 2014

ការីបង្គា

ធម្មតា គេ​តែង​តែ​ស្ល​ការី​ជាមួយ​នឹង​សាច់​ត្រី សាច់​ជ្រូក សាច់​មាន់ ឬ​ក៏​សាច់​គោ ថ្ងៃ​នេះ​នាំ​គ្នា​មក​សាក​ស្ល​ការី​ជាមួយ​បង្គា​វិញ​ម្ដង​មើល៍​ថា​ឆ្ងាញ់​ប៉ុណ្ណា!



គ្រឿងផ្សំ៖
ប្រេង​ឆា ១ ស្លាបព្រា​កាហ្វេ, គ្រឿង​ការី ២ ស្លាប​ព្រា​បាយ, ខ្ទិះ​ដូង​ដើម ១ ពែង​កន្លះ, ម្ទេស​ក្រហម ១ ផ្លែ ឆ្កឹស​គ្រាប់​ចេញ រួច​កាត់​ជា​សរសៃ​វែងៗ, ផ្សិត​ហាន់​ជា​សរសៃៗ ១ ខាំ​កន្លះ, បង្គា​បក​សម្បក​ចេញ និង​ជីរ​ដំបង

វិធីចម្អិន៖
  1. ដាក់​ខ្ទះ​ដាំ​ឱ្យ​ក្ដៅ រួច​ចាក់​ប្រេង​ចូល ហើយ​ចាក់​គ្រឿង​ការី​ចូល ឆា​ប្រហែល ៣០ វិនាទី
  2. ចាក់ទឹកខ្ទិះដូងចូល កូរចុះកូរឡើង
  3. ដាក់ម្សិត និងសរសៃម្ទេសក្រហមចូល ហើយកូរចុះកូរឡើងប្រហែល ៣ នាទី
  4. បង់បង្គាចូល ហើយចម្អិនប្រហែល ២ នាទី 
  5. (អាចបង់គ្រឿងទេសបន្ថែមតាមតម្រូវការ រួចភ្លក្សមើលថាត្រូវមាត់ឬក៏អត់)
  6. ពេល​ដែល​ការី​បង្គា​ឆ្អិន រោយ​ស្លឹក​ជីរ​ដំបង​ពី​លើ ហើយ​ដួស​ដាក់​ចាន (អាច​ទទួល​ទាន​ជាមួយ​បាយ​យ៉ាង​ឆ្ងាញ់​ពិសារ)៕

No comments:

Post a Comment