Tuesday, April 15, 2014

ដំឡូងជ្វាបំពង

បើសិន​ជា​ធម្មតា​លោកអ្នក​និយម​ទទួល​ទាន​ដំឡូង​បារាំង​បំពង​ជា​ចំណី​នោះ ប្រហែល​លោក​អ្នក​គិត​ថា​មាន​ដំឡូង​មួយ​ប្រភេទ​នោះ​ទេ​ដែល​បំពង​ទៅ​ឆ្ងាញ់! តែ​លោក​អ្នក​ដឹង​ដែរ​ឬ​ទេ​ថា​ដំឡូង​ជ្វា​យើង​ក៏​មាន​រស​ជាតិ​មិន​ណយ​ប៉ុន្មាន​ដែរ! សាក​ល្បង​យក​ដំឡូង​ជ្វា​ទៅ​បំពង​មើល​ទៅ​ប្រាកដ​ជា​ស្គាល់​រស​ជាតិ​វា​ជា​មិន​ខាន​ឡើយ! ចង់​ដឹង​ទេ​ថា​វា​មាន​រស​ជាតិ​យ៉ាង​ណា? ប្រាកដ​ជា​មាន​រស​ជាតិ​ផ្អែម​ហើយ!

គ្រឿងផ្សំ៖
ដំឡូងជ្វា (តាមតម្រូវការ), ប្រេងឆា, ទឹកម្ទេសជូរអែម ឬស្ករស (រើសតាមចិត្តចង់)

វិធីចម្អិន៖
  1. យក​ដំឡូង​ជ្វា​ទៅ​ចិត​សម្បក​ឱ្យស្អាត កាត់ជាកង់ៗវែងប៉ុនម្រាមដៃ រួចយកទៅត្រាំទឹក និងដាក់អំបិលចូលបន្តិច (ទុកប្រហែល ១០ នាទី ដើម្បីឱ្យកាត់ជាតិជ័រឱ្យអស់)
  2. ស្រង់ដំឡូង ហើយទុកវាឱ្យស្ងួតទឹក
  3. ដាក់ខ្ទះលើភ្លើង ចាក់ដំឡូងចូល កូរឱ្យស្ងួតទឹកល្អ រួចដួសដាក់ចាន
  4. ចាក់ប្រេងចូលក្នុងខ្ទះល្មមអាចបំពងដំឡូងបានឆ្អិនល្អ ទុកឱ្យពុះបន្តិច រួចចាក់ដំឡូងដែលកូរអម្បាញ់មិញចូល ហើយបំពងឱ្យឆ្អិនល្អ (ដំឡូងឆ្អិនច្រើនមានពណ៌ត្នោត)
  5. ដួសដាក់ចាន ហើយជ្រលក់ទឹកម្ទេសជូរអែម ឬស្ករសដើម្បីឱ្យកាន់តែឆ្ងាញ់!

No comments:

Post a Comment