Sunday, April 13, 2014

អូមឺឡែតបន្លែ


គ្រឿងផ្សំ៖
ពង​ទា​ធំ ២ គ្រាប់, ម្រេច, អំបិល, បឺរ​ធម្មតា​កន្លះ​ស្លាប​ព្រា​បាយ, ស្ពៃ​ខ្មៅ​ចិញ្ច្រាំ​កន្លះ​ពែង, ប៉េងប៉ោះ​ក្រៀម​ចិញ្ច្រាំ ២ ស្លាប​ព្រា​បាយ

វិធីចម្អិន៖
  1. វាយ​បំបែក​ពង​ទា ហើយ​រោយ​អំបិល និង​ម្រេច​ចូល​បន្តិច
  2. ដាក់​ខ្ទះ​លើ​ចង្រ្កាន ដាក់​បឺរ​ចូល ហើយ​ចាក់​ពង​ទា​ដែល​វាយ​បំបែក​ពី​លើ ចៀន​ឱ្យ​ឆ្អិន​ល្អ
  3. បន្ទាប់​មក​ចាក់​ស្ពៃ​ខ្មៅ​ចិញ្ច្រាំ ប៉េងប៉ោះ​ក្រៀម​ចិញ្ច្រាំពីលើ 
  4. មូរ​ពង​ទា​ចៀន​ខ្ចប់​បន្លែ ហើយ​ដួស​ដាក់​ចាន​ជា​ការ​ស្រេច
* លោក​អ្នក​អាច​ទទួល​ទាន​វា​ជាមួយ​បាយ ឬ​នំប៉័ង​ក៏​បាន!

No comments:

Post a Comment