Saturday, May 3, 2014

សាគូផ្លែឈើស្រស់

ញ៉ាំ​ផ្លែឈើ​ច្រើន​ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ និង​មាន​សម្រស់​ស្បែក​ស្អាត! អញ្ចឹង សូម​អ្នក​ទាំង​អស់​គ្នា​មក​សាក​ធ្វើ "សាគូ​ផ្លែ​ឈើ" ញ៉ាំ​ទាំង​អស់​គ្នា!


គ្រឿងផ្សំ៖
គ្រាប់សាគូ កន្លះពែង, ទឹកដោះគោស្រស់ ឬទឹកខ្ទិះដូង ៣ ពែង, អំបិល ១/៤ ស្លាបកាហ្វេ, ស្ករស កន្លះពែង, ពងទា ២ គ្រាប់, ផ្លែគីវី ម្នាស់ ប៉ោម កាត់ជាកង់ៗតូចឱ្យបានពីរពែង

វិធីធ្វើ៖
  1. ដាក់​ឆ្នាំង​នៅ​លើ​ចង្រ្កា​ន​មាន​ភ្លើង​ងុំល្អ ចាក់គ្រាប់សាគូ ទឹកដោះគោ ឬខ្ទិះដូង និងអំបិលចូល ដាំឱ្យពុះ ហើយរម្ងាស់ចោលប្រហែល ៥ នាទីទាល់តែឆ្អិនល្អ រួចបិទភ្លើង និងបើកគម្របឆ្នាំង
  2. គោះពងទាបំបែក រួចវាយចូលគ្នាបន្តិច ហើយចាក់ចូលក្នុងទឹកសាគូដែលបានឆ្អិន និងនៅក្នុងក្ដៅនោះ ហើយបើកភ្លើងម្ដងទៀត ដាំឱ្យពុះ រួចដាក់ចុះ
  3. ទុកវាឱ្យត្រជាក់ រូចដួសដាក់ក្នុងកែវមួយ ហើយចាប់ផ្លែឈើដាក់ចូលក្នុងគ្រាប់សាគូនោះជាការស្រេច៕

No comments:

Post a Comment