Wednesday, April 9, 2014

តៅហ៊ូស្រោចទឹកគ្រឿង

ម្ហូបប្លែកៗមកដល់ទៀតហើយ! រីករាយនឹងការទទួលទានទាំងអស់គ្នានូវ "តៅហ៊ូស្រោចទឹកគ្រឿង"!

គ្រឿងផ្សំ៖
តៅហ៊ូ​ប្រភេទ​ទន់, ខ្ទឹម​ស​ចិញ្រ្ចាំ ១ ស្លាប​ព្រា​បាយ, ស្លឹក​ខ្ទឹម​ហាន់​ជាកង់ៗ​តូចៗ, គ្រាប់​ល្ង​ដុត ២ ស្លាប​ព្រា​កាហ្វេ, ទឹកស៊ីអ៊ីវ ៣ ស្លាប​ព្រា​បាយ, ប្រេង​ល្ង ១ ស្លាបព្រា​បាយ, ម្ទេស​កិន​ក្រៀម ១ ស្លាប​ព្រា​កាហ្វេ, ស្ករ​ស​កន្លះ​ស្លាប​ព្រាកាហ្វេ

វិធីចម្អិន៖
  1. លាង​តៅហ៊ូ​ឱ្យ​ស្អាត ហាន់​ជា​បន្ទះ រួច​ដាក់​ស្ងោរ ដោយ​ទុក​នៅ​លើ​ភ្លើង​ឱ្យ​ក្ដៅ​អ៊ុនៗ​ទាល់​តែ​ដល់​ពេល​ស្រោច​គ្រឿង
  2. លាយ​គ្រឿង​ផ្សំ​ដូច​ជា​ខ្ទឹម​ស​ចិញ្ច្រាំ ស្លឹក​ខ្ទឹម​ហាន់ គ្រាប់​ល្ង​ដុត ទឹក​ស៊ីអ៊ីវ ប្រេង​ល្ង ម្ទេស​កិន​ក្រៀម និង​ស្ករ​ស​ចូល​គ្នា​ដាក់​វា​រំងាស់​ក្នុង​ខ្ទះ​ដោយ​ដាក់​ប្រេង​ល្ង​ចូល ដោយ​រំងាស់​ឱ្យ​ចូល​ជាតិ​ល្អ
  3. ស្រង់​តៅហ៊ូ​ដាក់​ចាន ហើយ​ដួសទឹកគ្រឿងដាក់រោយពីលើជាការស្រេច៕

No comments:

Post a Comment