Monday, April 7, 2014

ស្លាបមាន់ប៉ុកប៉ុក

សូម​ណែនាំ​ប្រិយមិត្ត​ទាំង​អស់​មក​កាន់​វិជ្ជា​ចម្អិន​អាហារ​ប្លែកៗ និង​គួរ​ឱ្យ​ចង់​ញ៉ាំ! ថ្ងៃនេះ​យើង​ខ្ញុំ​មាន "ស្លាប​មាន់​ប៉ុក​ប៉ុក" សម្រាប់​បង្ហាញ​ជូន​លោក​អ្នក​ដើម្បី​អនុវត្ត​ទាំង​អស់​គ្នា!


គ្រឿងផ្សំ៖
ទឹកត្រី​កន្លះពែង, ស្ករស​កន្លះ​ពែង, ខ្ទឹមស ប្រហែល ៤ ៥ មើម បុក​ពាក់​កណ្ដាល ចិញ្ច្រាំ​ពាក់​កណ្ដាល, ស្លាប​មាន់​ប្រហែល ១ គីឡូក្រាម, ប្រេងឆា, ម្សៅពោត ១ ពែង, ជីវ៉ាន់ស៊ុយ​ចិញ្ច្រាំ ១ ស្លាប​ព្រា​បាយ និង​ជី​អង្កាម ១ ស្លាបព្រា​បាយ

វិធីចម្អិន៖
  1. លាយ​ទឹក​ត្រី ខ្ទឹម​សបុក និង​ស្ករ​ស​ក្នុង​ចាន​គោម​មួយ​បញ្ចូល​គ្នា ហើយ​ដាក់​ស្លាប​មាន់​ចូល ទើប​ដាក់​ចូល​ក្លាសេ​ក្នុង​ទូ​ទឹក​កក ឬធុង​ទឹក​កក​ឱ្យ​វា​ចូល​ជាតិ​ល្អ
  2. ចាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ក្ដៅ​ប្រហែល ២ ស្លាបព្រា ដាក់​ខ្ទឹម​ចិញ្ច្រាំ​ចូល រលីង​ឱ្យ​វា​ឡើង​ពណ៌​ត្នោត​ទុំ រួច​ដួស​វា​សម្រក​ប្រេង​ចេញ​ឱ្យ​អស់
  3. ដាក់​ខ្ទះ​លើ​ចង្ក្រាន រួច​ចាក់​ប្រេងឆា​ចូល​ច្រើន​ល្មម​គួរ​សម​នឹង​បំពង​បាន ទុក​ឱ្យ​វា​ក្ដៅ 
  4. យក​ស្លាប​មាន់​ដែល​ដាក់​ឱ្យ​ចូល​ជាតិ​នៅ​លើ​ក្រដាស​បឺត​ខ្លាញ់ និង​សំណើម រួច​រោយ​ម្សៅ​ពោត​ពី​លើ ហើយ​ដាក់​ស្លាប​មាន់​បំពង​ក្នុង​ខ្ទះ​ដែល​មាន​ប្រេង​ឆា​កំពុង​ពុះ ដោយ​បំពង​វា​ឱ្យ​ឆ្អិន​ល្អ​ទាល់​តែ​អាច​ញ៉ាំ​កើត
  5. ពេល​ស្លាប​មាន់​ឆ្អិន​ហើយ សូម​ដួស​វា​ដាក់​សម្រក​ខ្លាញ់ ហើយ​ដាក់​ក្នុង​ចាន រួច​រោយ​ខ្ទឹម​លីង ជី​អង្កាម និង​ជីវ៉ាន់​ស៊ុយ​ពី​លើ​ជា​ការ​ស្រេច
បាន​ម្ហូប​មួយ​ចាន​ហើយ​ពេល​នេះ! សូម​រីករាយ​ចំពោះ​ការ​ចម្អិន​ស្លាប​មាន់​ប៉ុកប៉ុក​ដ៏​ឆ្ងាញ់​នេះ! :)

No comments:

Post a Comment